សៀមរាប ៖ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តសៀមរាប បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរដែនដី បាននាំយកនូវថវិកាចំនួន ៨,០០០,០០០៛ (ប្រាំបីលានរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន២គ្រួសារ ។
ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤,០០០,០០០៛ (បួនលានរៀល) ដូចខាងក្រោម ៖
១.ឈ្មោះ ហុក ចាន់ ភេទប្រុស អាយុ ៧៣ឆ្នាំ អត្តលេខ RA07001819 (និវត្តជន) ដែលបានទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
២.ឈ្មោះ គឹម ជ័យ ភេទប្រុស អាយុ ៧១ឆ្នាំ អត្តលេខ RA12002256 (និវត្តជន) ដែលបានទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិតានីធម្មជាតិ ឃុំរុនតាឯក ស្រុករុនតាឯកតេជោសែន ខេត្តសៀមរាប។
ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ និងក្រុមការងារ ក៏បានសំណេះសំណាលរំលែកទុក្ខ និងអាននូវលិខិតចូលរួមមរណទុក្ខរបស់គណៈកម្មាធិការ ស.អ.ក ខេត្ត ជាកិច្ចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ ។ ក្រោយពីប្រគល់ថវិកាជូនក្រុមគ្រួសារសព ទាំង២គ្រួសាររួច លោក ប្រធាន ស.អ.ក និងក្រុមការងារបានចុះពិនិត្យអំពីស្ថានភាពជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំខ្នារសណ្តាយ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕