ស្វាយរៀង៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១១:៣៥នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដឹកនាំដោយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ សហការជាមួយ កងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រួស ចេញល្បាតចល័ត តាមមូលដ្ឋានរហូតដល់ចំណុចកញ្ចុះលក់ដូរ ស្ថិតនៅភូមិល្វា ឃុំគ្រួស ស្រុកស្វាយជ្រំ ដោយមានការសង្ស័យមុខសញ្ញាលួចដែលធ្លាប់ជិះម៉ូតូម៉ាកហុងដាC១២៥សេរី២០២២ ពណ៌ខ្មៅ ធ្លាប់ជិះធ្វើសកម្មភាព ពេលនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុក និងកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ក៏ឃាត់ខ្លួនមកអធិការដ្ឋានគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបតមិនពិតប្រាកដមានទីលំនៅភូមិតាធំ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឆ្លើយសារភាពថា រូបគេ ពិតជាបានលួចគោះផ្ទះប្រជាពលរដ្ឋជាច្រើនដង នៅក្នុងស្រុកស្វាយជ្រំប្រាកដមែន។
ក្រោយពីបានស្តាប់ចម្លើយសារភាព របស់ជនសង្ស័យរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោស្នងការ និង បានសុំយោបល់ ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីឃាត់ខ្លួនជនសង្ស័យ នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀងរួចហើយ៕