General Commissariat of National Police
.

អ៊ីស្រាអែល និងក្រុម Hezbollah វាយប្រហារគ្នាទៅវិញទៅមក ស្របពេលការរំលោភបទឈប់បាញ់បានកើនឡើង

Loading

BEIRUT, Dec 2 (Reuters) – កាលពីថ្ងៃចន្ទ យ៉ាងហោចណាស់មនុស្ស ០៩នាក់បានស្លាប់ និង០៣នាក់ទៀតរងរបួស បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុងចំនួន០២ នៅភាគខាងត្បូងលីបង់ គឺទីក្រុងTalousa និង Haris ខណៈដែលយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារដោយកំណត់គោលដៅលើក្រុម Hezbollah រាប់សិបកន្លែងនៅទូទាំងប្រទេសលីបង់។
នៅព្រឹកថ្ងៃចន្ទនេះ អាជ្ញាធរលីបង់បានរាយការណ៍ពីការស្លាប់០២នាក់បន្ថែមទៀត នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើផ្នែកផ្សេងៗនៅភាគខាងត្បូងប្រទេស ហើយមានសមាជិកសន្តិសុខរដ្ឋម្នាក់ត្រូវបានសម្លាប់ពេលកំពុងបំពេញកាតព្វកិច្ច ដែលបណ្តាលឱ្យចំនួនអ្នកស្លាប់នៅថ្ងៃនោះកើនឡើងដល់ ១១នាក់។
ការវាយប្រហារចុងក្រោយបំផុតរបស់អ៊ីស្រាអែលបានកើតឡើងភ្លាមៗ បន្ទាប់ពីក្រុម Hezbollah បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងបានបាញ់មីស៊ីលទៅលើទីតាំងយោធាអ៊ីស្រាអែលនៅក្នុងតំបន់ដែលមានជម្លោះ Shebaa Farms នៅក្នុងអ្វីដែលក្រុមគាំទ្រដោយអ៊ីរ៉ង់ហៅថា “ការព្រមានដើម្បីការពារខ្លួន”។
ប្រជាជននៅក្នុងទីក្រុង Beirut ក៏បានប្រាប់សារព័ត៌មានថាពួកគេបានឮសំលេងដ្រូនហោះនៅកម្ពស់ទាបនាពេលល្ងាច។
ការវាយប្រហារគ្នាទៅវិញទៅមកនេះបានធ្វើឱ្យបទឈប់បាញ់ ដែលមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រលស្ថិតក្នុងស្ថានភាពកាន់តែផុយស្រួយ ដែលនេះជារយៈពេលមិនដល់០១សប្តាហ៍បន្ទាប់ពីចូលជាធរមាន។