Dec 3 (Reuters) – ប្រធានាធិបតី Volodymyr Zelenskiy បានអំពាវនាវឱ្យមានទ័ពជំនួយតាមផ្នែកសំខាន់ៗនៅសមរភូមិជួរមុខភាគខាងកើតចម្ងាយ ១.០០០ គីឡូម៉ែត្រ ជាកន្លែងដែលកងកម្លាំងរុស្ស៊ីទទួលបានការវាយលុកជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោក Zelenskiy បានចេញសេចក្តីអំពាវនាវរបស់លោក ខណៈដែលក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពរបស់ខ្លួនបានដណ្តើមបានភូមិចំនួន០២នៅតំបន់ជួរមុខ ក្នុងនោះ ០១នៅក្នុងតំបន់ Donetsk ដែលជាចំណុចសំខាន់នៃសង្រ្គាមដែលមានរយៈពេល ៣៣ខែ និង០១ទៀតនៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូង ។
លោកបានថ្លែងសុន្ទរកថាតាមរយៈវីដេអូផ្សព្វផ្សាយនៅពេលយប់ បន្ទាប់ពីពិភាក្សាជាមួយមេបញ្ជាការកំពូលអ៊ុយក្រែនលោក Oleksandr Syrskyi។ ហើយលោកបាននិយាយថា ភាគច្រើនពឹងផ្អែកលើសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនដែលផ្តល់អាវុធសំខាន់ៗក្នុងលក្ខណៈទាន់ពេលវេលា។
លោក Zelenskiy បាននិយាយថា “ការដណ្តើមតំបន់ Donetsk តម្រូវឱ្យមានទ័ពជំនួយជាច្រើន។ នេះពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធពីដៃគូរបស់យើង”។
“ជាទំនាក់ទំនងផ្ទាល់៖ អាវុធ និងសមត្ថភាពបច្ចេកវិទ្យារបស់កងទ័ពយើងកាន់តែធំ យើងអាចបំផ្លាញសក្តានុពលវាយលុករបស់រុស្ស៊ី និងការពារអាយុជីវិតទាហានរបស់យើងកាន់តែច្រើន”។