General Commissariat of National Police
.

សមាជិកសភាកូរ៉េខាងត្បូង អំពាវនាវឱ្យចោទប្រកាន់ប្រធានាធិបតីលោក Yoon បន្ទាប់ពីមានប្រតិកម្មចំពោះច្បាប់អាជ្ញាសឹក

Loading

SEOUL, Dec 4 (Reuters) – នៅថ្ងៃពុធនេះ សមាជិកសភាកូរ៉េខាងត្បូងបានអំពាវនាវឱ្យចោទប្រកាន់ប្រធានាធិបតី លោក Yoon Suk Yeol បន្ទាប់ពីលោកបានប្រកាសច្បាប់អាជ្ញាសឹក ប៉ុន្តែត្រូវបានដកចេញប៉ុន្មានម៉ោងក្រោយ ដែលបង្កឱ្យមានវិបត្តិនយោបាយដ៏ធំបំផុតដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទស- វត្សរ៍ នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទី០៤របស់អាស៊ី។
សេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ បណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាដោយសភាបានច្រានចោលការប៉ុនប៉ងរបស់លោកក្នុងការហាមឃាត់សកម្មភាពនយោបាយ និងត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលកងទ័ពប្រដាប់អាវុធសម្រុកចូលទៅក្នុងអគាររដ្ឋសភាក្នុងទីក្រុងសេអ៊ូល។
ក្រុមសមាជិកសភាមកពីគណបក្សប្រឆាំងបាននិយាយថា ពួកគេគ្រោងនឹងស្នើច្បាប់មួយដើម្បីចោទប្រកាន់លោក Yoon នៅថ្ងៃពុធ ដែលគួរតែត្រូវបានបោះឆ្នោតក្នុងរយៈពេល ៧២ម៉ោង។
លោក Hwang Un-ha ជាសមាជិកសភាបានប្រាប់អ្នកយកព័ត៌មានថា “សភាគួរតែផ្តោតលើការផ្អាកដំណែងរបស់ប្រធានាធិបតីភ្លាមៗ ដើម្បីអនុម័តច្បាប់ស្តីចោទប្រកាន់ឱ្យបានឆាប់បំផុត”។
មេដឹកនាំគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាច និងជាគណកប្សរបស់លោក Yoon បានអំពាវនាវឱ្យបណ្តេញចេញរដ្ឋមន្ត្រីការពារជាតិលោក Kim Yong-hyun និងគណៈរដ្ឋមន្ត្រីទាំងមូលលាលែងពីតំណែង។