BEIJING/MANILA, Dec 4 (Reuters) – នៅថ្ងៃពុធ ឆ្មាំឆ្នេរសមុទ្រនៃប្រទេសចិន និងហ្វីលីពីនបានផ្តល់ការបកស្រាយរៀងៗខ្លួនអំពីការប្រឈមមុខដាក់គ្នាលើដែនសមុទ្រមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាជម្លោះចុងក្រោយបង្អស់នៅក្នុងជម្លោះដ៏រ៉ាំរ៉ៃរវាងប្រទេសជិតខាងទាំង០២។
ឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីមានជម្លោះការទូតនៅក្នុងខែវិច្ឆិកា បន្ទាប់ពីប្រទេសចិនបានគូសបន្ទាត់មូលដ្ឋាន “ដែនទឹក” នៅជុំវិញតំបន់នេសាទដ៏សំខាន់នៃ Scarborough Shoal ហើយបានដាក់ប្លង់នោះទៅកាន់អង្គការសហប្រជាជាតិកំណត់ការទាមទាររបស់ខ្លួននៅសប្តាហ៍នេះ។
ឆ្មាំសមុទ្ររបស់ចិនបាននិយាយថា នាវាហ្វីលីពីនចំនួន០៤គ្រឿងបានព្យាយាមចូលទៅក្នុងដែនទឹករបស់ខ្លួននៅជុំវិញតំបន់ Scarborough Shoal ដែលទីក្រុងប៉េកាំងអះអាងថាជាកោះ Huangyan ។
លោក Liu Dejun អ្នកនាំពាក្យឆ្មាំសមុទ្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នាវាហ្វីលីពីន “បានចូលយ៉ាងជិតដែលអាចបង្កគ្រោះថ្នាក់” ដែលជំរុញឱ្យពួកគេ “អនុវត្តការគ្រប់គ្រង” លើសមភាគីរបស់ពួកគេ ។