កំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៧:៣០នាទីព្រឹក កម្លាំងផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់ សិស្សានុសិស្ស នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ទឹកហូត ដោយបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកហូត លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ដឹកនាំដោយ ÷
-លោក វ ទោ កង សំអឿន អធិការង ទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ
-លោក វ.ត្រី សំ សៀវ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកហូត នឹងមន្រី្តពាក់ព័ន្ធ ព្រមទាំងមានការអអញ្ជើញចូលរួមពី: លោកគ្រូអ្នកគ្រូចំនួន ៣៨នាក់ ស្រី១៦នាក់ នឹងសិស្សានុសិស្សចំនួន ៧៣៥ នាក់ស្រី៤៤២នាក់ផងដែរ៕