ខេត្តព្រៃវែង ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃតាមបណ្ដាអធិការដ្ឋានទូទាំងខេត្តព្រៃវែងបន្តចុះធ្វើ វេទិកាសាធារណៈនិងផ្សព្វផ្សាយអំពី គោលនយោបាយ ភូមិ -ឃុំ មានសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឲ្យអោយពួកគាត់យល់ដឹងកាន់តែច្បាស់មន្ថែមទៀតក្នុងនោះដែរមន្ត្រីនគរបាលរខេត្តព្រៃវែង ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមស្តាប់និងផ្តល់នូវមតិយោបល់អំពីបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋជួបប្រទះកន្លងមកហើយនគរបាលមិនបានដឹង។
លើសពីនេះទៅទៀត នគរបាលខេត្តព្រៃវែងបានណែនាំនឹងផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋអោយធ្វើការអប់រំណែនាំដល់កូនចៅរបស់ពួកគាត់ឱ្យយល់ដឹងអំពីផលប៉ះពាល់នៃ គ្រឿងញៀន ក៏ដូចជាបញ្ហាក្មេងទំនើងជាដើម ដែលជាហេតុនាំឲ្យខូចនៅ អនាគតរបស់ពួកគេ ក៏ដូចដាបំផ្លាញ់ដល់គ្រួសារនិងសង្គមជាតិផងដែរ។បន្ថែមពីនេះទៅទៀតដែរកម្លាំងនគរបាលរបស់យើងក៏បានក្រែនរំលឹកនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគោរពនូវច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាជៀសវាងកាកើតឡើងនៅគ្រោះថ្នាក់ជាយថាហេតុ ៕