General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ចាត់លោកវរសេនីយ៍ឯក ឈួ គឹមលី អញ្ជើញចូលរួមពិនិត្យការងារចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ក្រុមការងារការិយាល័យជំនាញ ថតជូនដល់សិស្សានុសិស្ស នៃវិទ្យាល័យ ក្រុងកំពង់ឆ្នាំង

Loading

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៨ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឈួ គឹមលី នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមពិនិត្យការងារ ចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ក្រុមការងារការិយាល័យជំនាញ ថតជូនដល់សិស្សានុសិស្ស នៃវិទ្យាល័យ ក្រុងកំពង់ឆ្នាំង  ព្រមទាំងមានការ អញ្ជើញចូលរួមពីលោកម៉ែន ចិត្តវង្ស នាយកវិទ្យាល័យក្រុងកំពង់ឆ្នាំង លោក លោកស្រីការិយាល័យជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លោកអធិការរង នាយផ្នែក នាយរងផ្នែក និងលោកគ្រូ អ្នកគ្រូ មន្ត្រីពាក់ព័ន្ធ និងសិស្សានុសិស្សចូលរួមយ៉ាងច្រើនផងដែរ៕