General Commissariat of National Police
.

តំណាងលោកឧត្តមសេនីយ៍ទោ ឡោ សុខា បញ្ចុះកម្លាំងនគរបាលចុះតាមគោល ដៅសំខាន់ៗ ចាប់ពីព្រំប្រទល់ឆ្នែងស្រុកកែវសីមារហូតដល់ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី

Loading

ខេត្តមណ្ឌលគិរី  ៖ នៅព្រឹកថ្ងៃអង្គារ ០៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងកា​រ​នគរបាលខេត្ត បានចាត់តំណាងលោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងទទួលផែនសេនាធិការបញ្ចុះកងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអន្តរាគមន៍ ព្រមទាំងកម្លាំងនគរបាលការពារព្រំដែន  កម្លាំងអធិការរដ្ឋាននគរបាលក្រុងស្រុកទាំងប្រាំ ចាប់ពីព្រំប្រទល់ឆ្នែងស្រុកកែវសីមា រហូតដល់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីសំរួលចរាចរណ៍នៅតាមដងផ្លូវដើម្បីរក្សាសន្តិសុខ សណ្តាប់​ធ្នាប់ និងសុវត្ថិភាព ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងខេត្តមណ្ឌល​គិរី៕