General Commissariat of National Police
.

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២១ វិច្ឆិកា កើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១១នាក់

Loading

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤) បានកើតឡើងចំនួន ៨លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់), រងរបួសសរុប ១១នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៨នាក់ (ស្រី ២នាក់) រងរបួសស្រាល ៣នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់ ១នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់ ២នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់ ០នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ០នាក់), មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ២នាក់), ប្រជែង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់)៕