General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងកំពង់សោម 

Loading

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃអាទិត្យ ២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមចុះពិនិត្យទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងកំពង់សោម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។

បន្ទាប់មក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ៕