ភ្នំពេញ៖ នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៧.០០នាទីព្រឹក លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងប្រជុំជួរគោរពទង់ជាតិ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយមានការចូលរួម ពីលោក លោកស្រី អធិការរង លោកនាយផ្នែក នាយប៉ុស្ដិ៍ នាយរងផ្នែក នាយរងប៉ុស្ដិ៍ និងមន្ត្រីក្រោមឱវាទទាំងអស់។
ក្រោយពីគោរពទង់ជាតិរួច លោកអធិការបានផ្សព្វផ្សាយផែនការរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ ពិសេសវិន័យរបស់កងកម្លាំងនគរបាលជាតិ និងការងារសន្ដិសុខ។
លើសពីនេះលោកអធិការក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនកងកម្លាំងយើងដែលបានចូលរួមចំណែកក្នុងកិច្ចការ ការពារសណ្ដាប់ធ្នាប់ សន្តិសុខ ក្នុងប្រារព្វពិធីបុណ្យអ៊ុំទូករយៈពេល៣ថ្ងៃប្រកបដោយជោគជ័យ ៕