ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង សាលាក្រុង សន្តិសុខផ្សារលេីសរុប ០៧នាក់ បានចុះសម្រួលចរាចរណ៍រៀបចំសណ្ដាប់ធ្នាប់នៅមុខផ្សារលើ បានចំនួន ២៧កន្លែង រៀបចំសណ្ដាប់ធ្នាប់ផ្សារឆ្នាំងបានចំនួន ១៥កន្លែង រៀបចំមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទដែលឈប់ចតប៉ះពាល់សណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈឲ្យចូលចតក្នុងទីចំណតបានចំនួន ១៣គ្រឿង (រថយន្តតាក់ស៊ី ១១គ្រឿង រថយន្តដឹកទំនិញ០១គ្រឿង រថយន្តក្រុង ០១គ្រឿង)៕