General Commissariat of National Police
.

ប្រទេសហៃទីនឹងផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ខណៈវិបត្តិសន្តិសុខកើនឡើង

Loading

PORT-AU-PRINCE, Nov 10 (Reuters) – យោងតាមសេចក្តីព្រាងរបស់ក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាលដែលបានឃើញដោយសារព័ត៌មានរ៉យទ័របានឱ្យដឹងថា ប្រទេសហៃទីនឹងតែងតាំងសហគ្រិន និងជាអតីតបេក្ខជនព្រឹទ្ធសភាលោក Alix Didier Fils-Aime ជំនួសនាយករដ្ឋមន្រ្តីលោក Garry Conille ដែលបានឡើងកាន់តំណែងក្នុងខែឧសភានេះ។
ការរង្គោះរង្គើជាការវាយប្រហារចុងក្រោយបំផុតដល់ស្ថិរភាពនយោបាយក្នុងប្រទេស ដែលរងអំពើហិង្សាកាន់តែខ្លាំងឡើង។ ក្រុមអន្ធពាលប្រដាប់អាវុធដណ្តើមការគ្រប់គ្រងភាគច្រើននៃរដ្ឋធានី Port-au-Prince និងបានពង្រីកទៅតំបន់ក្បែរៗនោះ ដែលបង្កឱ្យមានភាពអត់ឃ្លាន និងបង្ខំមនុស្សរាប់សែននាក់ចាកចេញពីលំនៅដ្ឋាន។
ការសន្យាគាំទ្រពីអន្តរជាតិនៅតែយឺតយ៉ាវ ហើយប្រទេសជិតខាងបាននិរទេសជនចំណាកស្រុកហៃទីត្រឡប់ចូលប្រទេសវិញ។

Screenshot