ស្វាយរៀង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបូកសរុបលទ្ធផលអនុវត្តសេចក្តីណែនាំលេខ ០០៣ សណន ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធភាពការងារកិច្ចការប៉ុស្តិ៍ននគរបាលរដ្ឋបាលប្រចាំខែវិច្ឆិកា និនិងទិសដៅការងារបន្ត ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ អធិការរងនគរបាលក្រុង/ស្រុក លោកមេបញ្ជាការ មេបញ្ជាការរងទទួលការងារសេនាធិការ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន លោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល៕