General Commissariat of National Police
.

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១២ វិច្ឆិកា កើតឡើងចំនួន ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៧នាក់

Loading

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤) បានកើតឡើងចំនួន ៤លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ២នាក់), រងរបួសសរុប ៧នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ៤នាក់ (ស្រី ០នាក់) រងរបួសស្រាល ៣នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ៨នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ៤នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់), ប្រជែង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ២នាក់) ៕