កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិកឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងគរបាលផ្នែកសណ្តាប់ធ្នាប់សាធារណ: និងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង បានចុះធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នានា និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស នៅសាលាវិទ្យាល័យ ហ៊ុន សែន កំពង់លែង ព្រមទាំងបានជួយសម្រួលចរាចរណ៍ដល់លោកគ្រូអ្នកគ្រូ និងសរសើរនៅសិស្សនៅតាមសាលារៀន ក្រោមដឹកនាំដោយផ្ទាល់លោកវរសេនីយ៍ទោ បូ ថេង អធិការរង តំណាងលោកវរសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង៕