General Commissariat of National Police
.

កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក បានចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្ត ទូកដចម្លងដឹកអ្នកដំណើរ

Loading

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​​ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្ត ទូកដចម្លងដឹកអ្នកដំណើរ នៅចំណុចភូមិចុងកោះ និងភូមិកណ្តាលស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

បានផ្សព្វផ្សាយអប់រំណែនាំ ៖
១. មិនបើកបរក្នុងស្ថានភាភស្រវឹង។
២. មុនចេញដំណើរម្ចាស់កាណូតត្រូវមានឧបករណ៍សង្រ្គោះដូចជា ៖ ពោងសង្រ្គោះ, ម៉ាសុីនបូមទឹក, បំពង់ពន្លត់អគ្គិភ័យដាក់តាមកាណូត និងអ្នករួមដំណើរត្រូវតែពាក់អាវពោងទាំងអស់គ្នា។
៣. មិនត្រូវដាក់សម្ភារៈ ឬទំនិញផ្សេងៗ និងមនុស្សលើសចំណុះ។
៤. កាណូតដែលពុំទាន់មានឯកសារគ្រប់គ្រាន់ត្រូវទៅបំពេញបែបបទនៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ឲ្យបានត្រឹមត្រូវតាមលក្ខណៈច្បាប់។
៥. គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នាវា ទូកដចម្លងកែច្នៃខុសបច្ចេកទេស យកមកប្រើប្រាស់ជានាវា ទូកដចម្លង៕