General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ថ្ងៃទី១០ ខែវិច្ឆិកា រកឃើញយានយន្តល្មើសចំនួន ៣៦៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៥៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៥៨គ្រឿង, រថយន្តធំ ២៤គ្រឿង, រថយន្តតូច ២២៣គ្រឿង និងម៉ូតូ ២១១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៦៥គ្រឿង, រថយន្តធំ ៩គ្រឿង, រថយន្តតូច ១៨៤គ្រឿង និងម៉ូតូ ១៧២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល១០ថ្ងៃ ពីថ្ងៃទី១-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៤,១៨៤គ្រឿង, រថយន្តធំ ១១៤គ្រឿង, រថយន្តតូច ១,៨៨៨គ្រឿង, ម៉ូតូ ២,១៨២គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,១៨៨គ្រឿង, រថយន្តធំ ៥៤គ្រឿង, រថយន្តតូច ១,៣៤៣គ្រឿង និងម៉ូតូ ១,៧៩១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕