General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១០ វិច្ឆិកា ចំនួន ៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៧នាក់

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែវិច្ឆិកា ។

ក្នុងចំណោមជនសង្ស័យចំនួន ១៧នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ៧នាក់(ស្រី ២នាក់)

+ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១០នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ០ករណី ឃាត់ ០នាក់(ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែវិច្ឆិកា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៥០,១៩ក្រាម។

-មេតំហ្វេតាមីន(Wy)= ០,០៩ក្រាម។

-កេតាមីន(Ke)= ៤៧,៨២ក្រាម។

លទ្ធផលខាងលើ ៤អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៣អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៩ក្រាម និងWy ០,០៩ក្រាម។

២ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ១៥,៣៣ក្រាម។

៣ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣៣,៤៧ក្រាម។

កងរាជអាវុធហត្ថ ៖ ១អង្គភាព

១ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ១,២០ក្រាម និងKe ៤៧,៨២ក្រាម។