General Commissariat of National Police
.

រដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ

Loading

ព្រះវិហារ ៖ រសៀលថ្ងៃអង្គារ ១២កើត ខែ កក្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដឹកនាំលោក លោកស្រីឧត្តមសេនីយ៍វរសេនីយ៍ស្នងការរង លោកអធិការក្រុង/ស្រុកទាំង០៨ ចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ។ ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត  ប្រធានមន្ទីរ អង្គភាពចំណុះខេត្ត មេបញ្ជាការកងកម្លាំងទាំង ០៣ អភិបាលក្រុង/ស្រុកទាំង០៨  និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង/ស្រុកទាំង ០៨ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានគោតសសើរដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលបានខិតខំប្រឹងប្រែងក្នុងការ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យអំទូកក្នុងភូមិសាស្រ្តខេត្តព្រះវិហារកាលពីថ្ងៃទី ៩-១០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ដែលស្ថិតនៅរម្មណីដ្ឋានទំនប់៩៥ កន្លងមកនេះបានល្អប្រសើរ។