ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃពុធ ០៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានចុះសម្រួលចរាចរណ៍ជូនដល់សិស្សចូលរៀន, កម្មករកម្មការានី និងបងប្អូនប្រជាពលរដ្ឋ តាមមុខសាលារៀន តាមទីប្រជុំជននានា ទីផ្សារ ចំណុចមុខរោងចក្ររោងនានា កងកម្លាំងយើងបានបន្តចុះល្បាតតាមភូមិសាស្រ្តស្មុកស្មាញ ព្រមទាំងបានរៀបសណ្ដាប់ធ្នាប់តាមទីផ្សារនានាផងដែរ៕