(ទីក្រុង Glasgow ប្រទេសស្តុតឡែន) ៖ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានទទួលជួបសំណេះសំណាលទ្វេភាគីជាមួយប្រតិភូនគរបាលសហព័ន្ធអូស្ត្រាលី ដឹកនាំដោយលោក David McLean ឧបការីអគ្គស្នងការនគរបាលសហព័ន្ធអូស្ត្រាលី ទទួលបន្ទុកតំបន់អាមេរិក អាស៊ី មជ្ឈឹមបូព៌ា និងអឺរ៉ុប ដើម្បីលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងស្វែងយល់អំពីវិស័យជាអាទិភាពដែលភាគីអូស្ត្រាលីអាចជួយបំពេញបន្ថែមដល់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា៕