រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យសេចក្តីព្រាងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ព្រះរាជពិធីបុណ្យឯករាជ្យជាតិខួបលើកទី៧១ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ, ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី» (12 ICAPP GA) នៅទីស្តីការក្រសួងមហាផ្ទៃ៕