General Commissariat of National Police
.

ឯកឧត្តម សំរិទ្ធ ឌី និងឯកឧត្តម ហ៊ូ សាគុណ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះសិក្សាកំណត់ភូមិសាស្ត្របែងចែកសមត្ថកិច្ចទទួលខុស ត្រូវ របស់នគរបាលការពារព្រំដែន និងនគរបាលអន្តោប្រវេសន៍

Loading

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សំរិទ្ធ ឌី និងឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះសិក្សាកំណត់ភូមិសាស្ត្របែងចែកសមត្ថកិច្ចទទួលខុសត្រូវរបស់នគរបាលការពារព្រំដែន និងនគរបាលអន្តោប្រវេសន៍ ដែលមានសមាសភាពចូលរួមក្នុងកិច្ចប្រជុំនោះមានៈ ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន តំណាង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រធានសេនាធិការដ្ឋាន នៃអគ្គស្នងការនគរបាលជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ប្រធាននាយកដ្ឋានច្រកទ្វារទី២ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ប្រធាននាយកដ្ឋានច្រកទ្វារទី១ ប្រធានលេខាធិការដ្ឋាននៃនាយកដ្ឋានកណ្តាលនគរបាលព្រំដែន អនុប្រធាននាយកដ្ឋានសរុបនិងស្ថិតិនៃអគ្គលេខាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន នាយការិយាល័យរដ្ឋបាល សរុប នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក នាយការិយាល័យរដ្ឋបាល សរុប នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នាយការិយាល័យរដ្ឋបាល សរុប នៃនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕