General Commissariat of National Police
.

គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ណុងសាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក ហ្វៀង ថាញ់ឌិញ ជាប្រធានប្រតិភូនិងគណ:ប្រតិភូអមដំណើរបានអញ្ជើញចូលរួមអបអរសាទរខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ០៩​-វិច្ឆិកា​-ឆ្នាំ​២០២៤ ជាមួយស្នងការដ្ឋាននគរ​បាល​ខេត្តមណ្ឌលគិរី។

Loading

ខេត្តមណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃពុធ ៦កើត ខែ​កត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី​៦ ខែតុលា ឆ្នាំ២០២៤ នេះលោកវរសេនីយ៍ឯកហ្វៀង ថាញ់ឌិញ មេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ណុងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រធានប្រតិភូបានអញ្ជើញចូលរួមអបអរសាទរខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ០៩-វិច្ឆិកា-​ឆ្នាំ​២០២៤ ជាមួយស្នង​ការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
-គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន​ខេត្តដាក់ណុង វៀតណាមដឹកនាំដោយលោកវរសេនីយ៍​ឯក ហ្វៀន ថាញ់ឌិញ មេបញ្ជា​ការកងទ័ពខេត្តដាក់ណុងសាធារណរដ្ឋសង្គម​និយមវៀតណាមនិងប្រតិភូបានអញ្ជើញមកចូល​រួមអបអរសាទរខួបលើកទី៧១ ទិវាបុណ្យឯក​រាជ្យ​ជាតិ ០៩-វិច្ឆិកា-ឆ្នាំ២០២៤។
-ភាគីកម្ពុជាដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធិ ស្នងការរងតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ព្រមទាំងលោកស្នងការរងនិងមន្ត្រី​នគរ​បាលក្រោមឱវាទបានជួបសំណេះសំណាលនិងសួរសុខទុក្ខព្រមទាំងសម្ដែងនូវការគួរសមចំពោះភាគីនៃខេត្តទាំងពីរ។ ស្ថិតក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធិ ស្នងការរងបានសម្តែងនូវការគួរសមចំពោះលោកវរសេនី​យ៍ឯក ហ្វៀង ថាញ់ឌិញ មេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ណុងសារធារណរដ្ឋសង្គម​និយមវៀតណាមដែលបានចំណាយពេលវេលាដ៏មានតម្លៃដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសារទរខួបលើកទី៧១ ទិវាបុណ្យឯក​រាជ្យជាតិ ០៩-វិច្ឆិកា-ឆ្នាំ២០២៤ និងបានលើក​ឡើងពីចំណងសាមគ្គីភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការបង្ការនិងបង្ក្រាបនូវបទល្មើសគ្រប់ប្រភេទ នៅតាមខ្សែបន្ទាត់ព្រំដែនរវាងខេត្តយើងទាំងពីរ ដែលជាអ្នកភូមិផងរបងតែមួយនិងសូមអោយចំណងសាមគ្គីភាពមិត្ត​ភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តយើងទាំងពីរស្ថិតថេរជាអមតះ។
-មុននិងបញ្ចប់គណ: ប្រតិភូអង្គភាពនៃខេត្តទាំងពីរក៏បានធ្វើការប្រគល់ជូននូវកាដូអនុស្សា​វរីយ៍​ទៅវិញទៅមកនៃអង្គភាពខេត្តទាំងពីរក្នុងឱកាសនោះផងដែរប្រកបទៅដោយភាពសិ្នទ្ធស្នាលជាទីបំផុត៕