កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចាត់កម្លាំងនគរបាល ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូន វេទិកាស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈកា វិហមជ្ឈការ រយ:ពេល ០៣ឆ្នាំ (២០២១-២០២៣) របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង ឯកឧត្ដម ឃួន ណាត សមាជិកក្រុមប្រឹក្សាខេត្ត និងតំណាងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត មានវត្តមានចូលរួមពីឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ តំណាងក្រសួងមហាផ្ទៃតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត អភិបាលក្រុងស្រុក អភិបាលរងក្រុងស្រុក អធិការ មេឃុំចៅសង្កាត់ ស្មៀនឃុំ សង្កាត់ ប្រមាណជិត ៥០០ នាក់៕