General Commissariat of National Police
.

សារព័ត៌មាន NYT រាយការណ៍ថា ទាហានកូរ៉េខាងជើងបានប៉ះទង្គិចជាមួយកងកម្លាំងអ៊ុយក្រែននៅទីក្រុង Kursk របស់រុស្ស៊ី

Loading

Nov 6 (Reuters) – កាលពីយប់ថ្ងៃអង្គារ សារព័ត៌មាន New York Times បានរាយការណ៍ថា កងទ័ពកូរ៉េខាងជើងបានចូលរួមក្នុងប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែនដែលកំពុងប្រយុទ្ធនៅក្នុងទីក្រុង Kursk របស់រុស្ស៊ី ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិក និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះ។
មន្ត្រីអ៊ុយក្រែនបានប្រាប់សារព័ត៌មានថា ការចូលរួមក្នុងការប្រយុទ្ធមានកំណត់ ហើយទំនងជាចង់ស៊ើបអង្កេតរកភាពទន់ខ្សោយនៅទ័ពជួរមុខអ៊ុយក្រែន។ មន្ត្រីរូបនោះបានបន្ថែមថា ទាហានកូរ៉េខាងជើងបានប្រយុទ្ធជាមួយកងពលតូចថ្មើរជើងលេខ ៨១០ របស់រុស្ស៊ី។
សារព័ត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍របស់សារព័ត៌មាន New York Times បានទេ។
ហើយខុទ្ទកាល័យរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ក្រសួងការពារជាតិអ៊ុយក្រែន ក្រសួងការពារជាតិរុស្ស៊ី មន្ទីរបញ្ចកោណ និងក្រសួងការបរទេសសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំធ្វើអត្ថាធិប្បាយរបស់សារព័ត៌មានរ៉យទ័រនោះទេ។
កងទ័ពអ៊ុយក្រែនបានបើកការលុកលុយចូលទៅក្នុងតំបន់ Kursk ព្រំដែនរុស្ស៊ីតាំងពីខែសីហា ដោយដណ្តើមបានទីតាំងដំបូងនៅលើទឹកដីរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូបានបើកការឈ្លានពានពេញលេញលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២។