CANBERRA, Nov 6 (Reuters) – នៅថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌាបាននិយាយថា សហរដ្ឋអាមេរិកទំនងជាកាន់តែឯកោ ទោះបីអ្នកណាជាប្រធានាធិបតីក៏ដោយ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុង Canberra ខណៈដែលការបោះឆ្នោតនៅដំណើរការ លោកSubrahmanyam Jaishankar បាននិយាយថា ការបោះឆ្នោតនេះទំនងជាមិនផ្លាស់ប្តូរអ្វីដែលលោកហៅថា និន្នាការរយៈពេលវែងនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកនោះទេ។
លោកបាននិយាយថា “ប្រហែលជាចាប់ផ្តើមពី (អតីតប្រធានាធិបតី)លោក បារ៉ាក់ អូបាម៉ា សហរដ្ឋអាមេរិក កាន់តែ ប្រុងប្រយ័ត្នចំពោះការប្តេជ្ញាចិត្តជាសកលរបស់ខ្លួន” ដោយចង្អុលបង្ហាញពីការស្ទាក់ស្ទើររបស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយកងទ័ព និងការដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានក្រោមការដឹកនាំរបស់ប្រធានាធិបតីចូ បាយឌិន។
លោកបាននិយាយក្នុងអំឡុងកិច្ចពិភាក្សាជាក្រុមជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសអូស្ត្រាលី និងនូវែលសេឡង់ថា “ប្រធានាធិបតីលោកត្រាំ ប្រហែលជាមានភាពច្បាស់លាស់ និងបញ្ចេញមតិទាក់ទងនឹងរឿងនោះ”។
ប៉ុន្តែលោកបន្តថា “ជាការសំខាន់ក្នុងការសម្លឹងមើលសហរដ្ឋអាមេរិកជាប្រទេសទាំងមូល ឱ្យបានច្រើនជាងការផ្តោតទៅលើមនោគមវិជ្ជារបស់រដ្ឋបាលនាពេលបច្ចុប្បន្ន”។
“ប្រសិនបើយើងពិតជាវិភាគមនោគមវិជ្ជាទាំងនោះ ខ្ញុំគិតថាយើងត្រូវត្រៀមសម្រាប់ពិភពលោក០១ដែលគ្មានការមានឥទ្ធិពលជាង និងសប្បុរសដែលសហរដ្ឋអាមេរិកធ្លាប់មានកាលពីដើម”។