ខេត្តឧត្ដរមានជ័យ ៖ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដាក់ចេញនូវបទបញ្ជា ឲ្យកងកម្លាំងនគរបាលទូទាំងខេត្ត ចេញយាម ល្បាត សម្រួលចរាចរណ៍ និងបានដាក់ពង្រាយកម្លាំងតាមគោលដៅសំខាន់ៗ វេទិកាអុំទូក បរិវេនសួនច្បាមាត់បឹងស្នោរ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ នាឱកាសប្រារព្វពិធីបុណ្យអុំទូក ខេត្តឧត្ដរមានជ័យ (ពេលថ្ងៃ នាថ្ងៃទី១)។
កម្លាំងនគរបាលទាំងអស់ ទាំងក្នុងខេត្ត ទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុង និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវបានត្រៀមអន្តរាគមន៍តាមគោលដៅ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសផ្សេងៗដែលអាចកើតមានក្នុងមូលដ្ឋានជាយថាហេតុផងដែរ៕