General Commissariat of National Police
.

អគ្គកុងស៊ុលវៀតណាមលោក NGUYEN THANH VAN ប្រចាំខេត្តបាត់ដំបង និងសហការី អញ្ជើញជួបសំដែងការគួរសម លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

Loading

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃអង្គារ ៥ កើត ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គកុងស៊ុលវៀតណាមលោក NGUYEN THANH VAN ប្រចាំខេត្តបាត់ដំបង និងសហការី បានជួបសម្តែងការគួរសម សំណេះសំណាល សួរសុខទុក្ខ និងយកវត្ថុអនុស្សាវរីយ៍ ជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងឱកាសបុណ្យអបអរសាទរបុណ្យ ៩វិច្ឆិកា ខួបលើកទី ៧១ ឆ្នាំ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

លោក NGUYEN THANH VAN អគ្គកុងស៊ុល ប្រចាំខេត្តបាត់ដំបង បានថ្លែងនូវការកោតសរសើរ ចំពោះការ ខិតខំប្រែង និងកិច្ចហការល្អ របស់កងកម្លាំងនគរបាល ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលបានបំពេញតួរនាទី ភារកិច្ច ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋបានល្អ ទាំងការផ្តល់សេវាសាធារណ: ទាំងការបង្ការ បង្ក្រាបបទល្មើសនានា និងគ្រោះថ្នាក់ផ្សេងៗ ។

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ លោក NGUYEN THANH VAN អគ្គកុងស៊ុលប្រចាំខេត្តបាត់ដំបង រួមទាំងសហការី សូមទទួលបានសុខភាពល្អរួមទាំងក្រុមគ្រួសារ និងជួបពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕