General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងពង្រឹងកម្លាំងត្រៀមទ្រោលសភាពការណ៍ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីសមយុទ្ធនាគមាស ឆ្នាំ២០២៤ និងផែនការពារបុណ្យឯករាជ្យ ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៤

Loading

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ៍ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹង ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចប្រតិបត្តិការ រក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងមានអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកស្រីអនុប្រធានផែនការងារ លោកនាយការិយាល័យ អង្គភាព លោកអធិការ អធិការរងទទួលផែនសេនាធិការនគរបាលក្រុង.ស្រុកទាំង ០៨ផងដែរ។

ក្រោយពីបានស្តាប់ការអានរបាយការណ៍កិច្ចសហប្រតិបត្តិការរក្សាការពារ សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែតុលា របស់លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងទទួលផែនការងារសេនាធិការ ព្រមទាំងការអានផែនការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងពិធី សមយុទ្ធនាគមាស ឆ្នាំ២០២៤ នៃកងទ័ពប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម និងផែនការការពារបុណ្យជាតិចំនួន០១ គឺបុណ្យឯករាជ្យ ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៤  របស់លោកឧត្តមសេនីយ៍ត្រី ហួន ស៊ីណារឿន ស្នងការរងទទួលផែនការងារសន្តិសុខ និងមតិចូលរួមរបស់លោកស្នងការរងផែនការងារជំនាញ និងលោកអធិការនគរបាលក្រុង.ស្រុករួចមក លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានមានប្រសាសន៍  ឲ្យកម្លាំង ពង្រឹងការងារបំពេញតួនាទីភារកិច្ចឲ្យបានកាន់តែល្អ ត្រូវយកចិត្តទុកដាក់បន្តពង្រឹងលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់បទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ និងក្មេងទំនើង គ្រឿងញៀន ចូលរួមកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងទឹក ដើម្បីកាត់បន្ថយចំណាយនៅស្នងការដ្ឋាន បន្តបង្កើន និងជម្រុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ត្រូវបន្តពង្រឹងយកចិត្តទុកដាក់លើការងារសហការចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសគ្រប់ប្រភេទនៅពេលយប់ ពង្រឹងការចុះ ផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំ សង្កាត់មានសុវត្ថិភាព សិក្សាស្វែងយល់ លើប៉ុស្តិ៍រដ្ឋបាលដែលមានស្ថានភាពទ្រុឌទ្រោម ដើម្បីរៀបចំឯកសារស្នើសុំសំណង់ប៉ុស្តិ៍ថ្មី ទន្ទឹមនឹងនេះអធិការដ្ឋានត្រូវពង្រឹងកម្លាំងសម្រាប់ទ្រោលសភាពការណ៍ ត្រូវពង្រឹងការត្រួតពិនិត្យលើការអនុវត្តការងាររបស់ប៉ុស្តិ៍ តាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ ត្រូវផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន រក្សា ការពារ សម្ភារៈ ជៀសវាងមានជនខិលខូច លួចធ្វើសកម្មភាពចោរកម្ម ក្នុងឱកាសបុណ្យជាតិខាងលើ រឹតបន្តឹង និងបង្កើនការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រឹតបន្តឹង ការបង្ក្រាបបទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ត្រូវពង្រឹងការបំពេញការងារប្រចាំថ្ងៃ ពង្រឹងការតាមដាន រាល់មុខសញ្ញាប្រព្រឹត្តបទល្មើស និងជនប្លែកមុខចូលមកក្នុងមូលដ្ឋាន ធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំ តាមឋានានុក្រម ពីសភាពការណ៍សន្តិសុខ អោយទាន់ពេលវេលា ៕