ខេត្តព្រះវិហារ ៖ នាព្រឹក.ថ្ងៃ អង្គារ ០៥ កើត ខែ កក្តិក ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដឹកលោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកអនុផែន និងលោក លោកស្រីនាយការិយាល័យជំនាញទាំង ៣១ ធ្វើកិច្ចប្រជាកតីពីរបៀបរបប ការងារប្រចាំថ្ងៃរបស់ស្នងការដ្ឋាន និងធ្វើការផ្សព្វផ្សាយពីផែនការសកម្មភាពនានា ដែលត្រូវអនុវត្តជាបន្តបន្ទាប់នាពេលកន្លងមក ។ ធ្វើការជម្រុញដល់ការិយាល័យបុគ្គលិកឲ្យធ្វើការពង្រឹងផ្នែកវិន័យដល់មន្រ្តីទាំងអស់ និងតាមដានរាល់សកម្មភាពរបស់មន្រ្តីណាដែល អសកម្មនិងការងារត្រូវយកមកអនុវត្តវិន័យ ឬឲ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពដែលបានធ្វើកន្លងមក បើមិនដូច្នេះទេត្រូវយកមកដាក់ទោសទាន់ទៅតាមវិន័យ របស់កងកម្លាំង។
កិច្ចបញ្ចប់លោកឧត្តមសេនីយ៍ទោស្នងការផ្តល់កិក្តិយស ប្រគល់វិទ្យុទាក់ទងដល់លោក លោកស្រីស្នងការរង និងលោក លោកស្រីនាយការិយាល័យសរុបចំនួន ៣៣គ្រឿង ៕