General Commissariat of National Police
.

ផែនការងារអត្តសញ្ញណកម្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនប្រជាពលរដ្ឋ ស្ដីពីការស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដូចខាងក្រោម

Loading

*ចំពោះប្រជាពលរដ្ឋមានអាយុ ១៥ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានឯកសារភ្ជាប់ ចំនួន០២ គឺ:

– សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត

– សៀវភៅស្នាក់នៅ ឫសៀវភៅគ្រួសារ (ច្បាប់ដើម ឬច្បាប់ចម្លងមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម) ឬលិខិតបញ្ជាក់ទីលំនៅ

*ចំពោះប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ ត្រូវមានឯកសារភ្ជាប់ ដូចខាងក្រោម:

– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ

-ករណីផ្លាស់ប្តូរអាសយដ្ឋាន ត្រូវភ្ជាប់ជាមួយនូវ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬច្បាប់ចម្លងមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម) ឬ លិខិតបញ្ជាក់ទីលំនៅ នៃលំនៅឋានថ្មី។

កំណត់សម្គាល់៖ ករណីមិនមានការកែតម្រូវទិន្នន័យ ឬផ្លាស់ប្តូរអាសយដ្ឋានលើសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មន្ត្រីមានសមត្ថកិច្ចមិនត្រូវទាមទារឯកសារបន្ថែមផ្សេងទៀតឡើយ (លើកលែង តែករណីសង្ស័យថាជននោះជាជនបរទេសដែលកាន់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ឬពុំមានឯកសារសម្អាងច្បាស់លាស់ថាជាពលរដ្ឋខ្មែរ)