ខេត្កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ នៃព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ ត្រូវបានបញ្ចប់ ដែលកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ បានចុះរៀបចំសណ្ដាប់ធ្នាប់ ក្រោយពីបានប្រកួត អស់រយៈពេល៤ថ្ងៃនៅលើទឹកដីនៃខេត្តកំពង់ឆ្នាំង ។
ពិធីបិទការប្រកួតកីឡាទោចក្រយានត្រូវ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន និង លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរ និង លោក លោកស្រីគណៈប្រតិភូ គណៈកម្មការរៀបចំការប្រកួត គ្រូបង្វឹក កីឡាករ-កីឡាការិនីសិស្សានុសិស្សជាច្រើនរូបទៀតផងដែរ ៕