(កំពង់ស្ពឺ)៖ ទិដ្ឋភាពការប្រណាំងទូក នៅក្នុងខេត្ដកំពង់ស្ពឺ ថៃ្ងទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម លោកជំទាវ គណៈអភិបាលខេត្ដកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត ព្រមទាំងកងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការ សូមអញ្ជេីញបងប្អូនប្រុសស្រីប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសចូលរួមរីករាយសប្បាយអបអរសាទរ ពិធីប្រណាំងទូក ជាប្រពៃណីវប្បធម៌ជាតិយេីង និងជាលេីកកម្ពស់នូវវប្បធម៌ របស់ខ្មែរ ។
សកម្មភាពកិច្ចការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធីប្រណាំងទូក នៅខេត្តកំពង់ស្ពឺ នគរបាលប្រេីប្រាស់កំលាំងសរុប វិធានការសរុប មធ្យោបាយសរុប ធានាបានសន្តិសុខ សុខវត្ថិភាព ល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកដើរកំសាន្ត ពិធីប្រណាំងទូក ៕