General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ថ្ងៃទី០២ ខែវិច្ឆិកា រកឃើញយានយន្តល្មើសចំនួន ៣៨៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៨០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៩១គ្រឿង, រថយន្តធំ ១១គ្រឿង, រថយន្តតូច ២៦៩គ្រឿង និងម៉ូតូ ២១១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៨៦គ្រឿង, រថយន្តធំ ៧ គ្រឿង, រថយន្តតូច ២១៥គ្រឿង និងម៉ូតូ ១៦៤គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០២ ថ្ងៃ ពីថ្ងៃទី១-០២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៨០៧គ្រឿង, រថយន្តធំ ១៨គ្រឿង, រថយន្តតូច ៣៨២គ្រឿង, ម៉ូតូ ៤០៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦៤០គ្រឿង, រថយន្តធំ ១៤គ្រឿង, រថយន្តតូច ២៩១គ្រឿង និងម៉ូតូ ៣៣៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕