រាជធានីភ្នំពេញ៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ចាត់ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ដេីម្បីចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រេីប្រាស់គ្រឿងញៀន បញ្ហាក្មេងទំនេីង និងគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ដល់អនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន ០៧ ដែលមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ៦២៩៥នាក់ ស្រី៣២៤៧នាក់ ក្នុងខណ្ឌកំបូល ក្នុងពិធីបេីកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥
១-អនុវិទ្យាល័យជម្លង់ម្លូ លោកគ្រូ អ្នកគ្រូ និងសិស្សសរុប ៣៤២នាក់ ស្រី ១៦៦នាក់។
២-សាលាបឋមសិក្សាកែវសុទ្ធចាបយិប្រទះឡាង លោកគ្រូ អ្នកគ្រូ និងសិស្សសរុប ៩៣៥នាក់ ស្រី ៥០៥នាក់។
៣-វិទ្យាល័យបឹងធំ លោកគ្រូ អ្នកគ្រូ និងសិស្សសរុប ៥៥៧ ស្រី ២៩៩នាក់។
៤-សាលាបឋមសិក្សាកន្ទោក លោកគ្រូ អ្នកគ្រូ និងសិស្សសរុប១០៦១ ស្រី៣៥៧
៥-វិទ្យាល័យកំបូល លោកគ្រូ អ្នកគ្រូ និងសិស្សសរុប២៤៧៦ ស្រី១២៥០
៦-អនុវិទ្យាល័យឪឡោក លោកគ្រូ អ្នកគ្រូ និងសិស្សសរុប ៥៤៨នាក់ ស្រី ២៨០នាក់។
៧-អនុវិទ្យាល័យទួលស្នោរ លោកគ្រូ អ្នកគ្រូ និងសិស្សសរុប ៣៧៦នាក់ ស្រី ១៩០នាក់៕