General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៣១ ខែតុលា រកឃើញយានយន្តល្មើសចំនួន ២៨៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ១៩៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៩៦គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១៥៩គ្រឿង និងម៉ូតូ ២៣៧គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៨៣គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៩២គ្រឿង និងម៉ូតូ ១៩១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

តាមរបាយការណ៍លទ្ធផលរយៈពេល៣១ថ្ងៃ ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៩,១៧៣គ្រឿង, រថយន្តធំ ១៤៦គ្រឿង, រថយន្តតូច ៣,៤៥៣គ្រឿង, ម៉ូតូ ៥,៥៧៤គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៩២០គ្រឿង, រថយន្តធំ ៩៨គ្រឿង, រថយន្តតូច ២,៣១៤គ្រឿង និងម៉ូតូ ៤,៥០៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕