រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៧០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៣២គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១៨៣គ្រឿង និងម៉ូតូ ២៤៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៣២គ្រឿង, រថយន្តធំ ១ គ្រឿង, រថយន្តតូច ១២៣គ្រឿង និងម៉ូតូ ២០៨គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៦ ថ្ងៃ ពីថ្ងៃទី១-២៦ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៧,១៨៧គ្រឿង, រថយន្តធំ ១៣៣គ្រឿង, រថយន្តតូច ២,៦៥១គ្រឿង, ម៉ូតូ ៤,៤០៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៤៣១គ្រឿង, រថយន្តធំ ៨៧គ្រឿង, រថយន្តតូច ១,៧៤៣គ្រឿង និងម៉ូតូ ៣,៦០១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕