ពោធិ៍សាត់៖ ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ យោងតាមបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាឲ្យកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ុន រតនា អធិការរង សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃញី បានចុះបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនមួយកន្លែង នៅចំណុចផ្ទះឈ្មោះ ជេត វណ្ណី ភេទស្រី អាយុ២៨ឆ្នាំ ស្ថិតនៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២និង៣០នាទីរសៀល។
លោកអធិការ កែវ សារិ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន0៤នាក់ ១-ឈ្មោះ បុិន តុលា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោង ឃុំកញ្ជោរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ រក្សាទុកចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន (លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមលទ្ធផល + វិជ្ជមាន)។ ២-ឈ្មោះ យិន រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រើប្រាស់នូវសារធាតុញៀន(លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមលទ្ធផល(+)វិជ្ជមាន)។៣-ឈ្មោះ ហម ពេជ្យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងក្រាញ់ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុ។ (លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមលទ្ធផល(+)វិជ្ជមាន។៤-ឈ្មោះ ជេត វណ្ណី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរម៉ាស្សា រស់នៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សម្រួលទីតាំងនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមលទ្ធផល(+)វិជ្ជមាននឹងដកហូតវត្ថុរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន១១កញ្ចប់ ទម្ងន់សរុប៣១,៧៨ ក្រាម(គិតសាច់ថ្នាំសុទ្ធ) ,ទូរសព្ទដៃចំនួន ១គ្រឿង(ម៉ាកinfinix ពណ៌ទឹកសមុទ្រ) ,អំពូលកែឆ្នៃសំរាប់ជក់ថ្នាំចំនួន៦ ,ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ,ដែកកេះកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួនមួយ ,ម៉ូតូហុងដាឌ្រីមសង់២០២២ ចំនួន១គ្រឿង ពណ៌ ក្រហម ស្លាកលេខ ពោធិ៍សាត់ 1K-0178 ,កញ្ចប់បារីចំនួន១កញ្ចប់ ,ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន១កំប្លេ ,ទុយោសម្រាប់ចូកគ្រឿងញ្ញៀនចំនួន១។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕