General Commissariat of National Police
.

តំណាងលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំកម្លាំងអញ្ជេីញចូលរួមរំលែកទុក្ខ នាំយកបច្ច័យ​រួមអង្គភាពប្រគល់ជូនគ្រួសារសព​ និ​ងបំពាក់ឋានន្ដរស័ក្កិកិច្ចមច្ឆាមរណៈ

Loading

កំពង់ស្ពឺ​ ៖​ រសៀលថៃ្ងទី២៣ ខែតុលា ឆ្នាំ​២​០២៤ ​លោកវរសេនីយ៍ឯក ហុក អេងជាង ស្នងការរង ទទួលផែន​ការងារធ​នធានមនុស្ស នៃស្នងការដ្ឋាននគរបា​លខេត្ដកំពង់ស្ពឺ តំណាងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការន​គ​របាលខេត្ត បានដឹកនាំកងក​ម្លាំ​ងនគ​រ​បាល ចូលរួមគោរពវិញ្ញា​ណ​​ក្ខន្ធសពលោកអនុសេនីយ៍ឯក ឃឹម ហៃ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពា នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដែលទទួ​លមរណៈភាព កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០​២៤ នៅគេហដ្ឋាន​សព​ ក្ក្នុងភូមិព្រៃបាក្រង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយ​រោគាពាធ​ ។

នៅក្នុងឱកាសនេះ​ លោកវរសេនី​យ៍ឯក ហុក អេងជាង តំណាងលោក​ស្នងការបានអញ្ជេីញធ្វេីពិធីបំពាក់ឋានន្តរសក្ដិ​ ថ្នាក់វរសេ​នីយ៍ត្រី ជាកិច្ចបច្ឆាម​រណៈ និ​ងនាំយកបច្ច័យដែលការចូលរួមរ​បស់មិ​ត្ដរួមអាជីព​ បងប្អូនកងកម្លាំង​នគ​របា​ល​នៅទូទាំងខេត្ដ​កកំពង់ស្ពឺសរុបចំនួន ៣,៣00,000៛ និងស​ម្ភា​រៈភេសជ្ជៈ​ មួយចំនួនចូលរួមក្នុងពិធី​បុ​ណ្យសព​នេះផងដែរ ។

តាងនាមអង្គភាព​ មិត្ដរួមការងារពិតជា​សោកស្ដាយនិងរំលែកទុក្ខយ៉ាងក្រៀ​មក្រំនូវការបាត់បង់មន្រ្ដីន​គរបាលដែ​លបានលះបង់កំលាំងកាយ​ កំលាំងចិ​ត្ដចូ​លរួមក្នុងបុព្វហេតុជាតិមាតុភូមិ​ សូមបួងសួងឲ្យដួង​វិញ្ញាណក្ខន្ធលោក ឃឹម ហៃ បានទៅចាប់​កំណេីតនៅទីសពសុខ៕