General Commissariat of National Police
.

កម្លាំងសមត្ថកិច្ចស្រុកកំពង់ស្វាយ ស្វែងរកសពក្មេងដែលបាត់ខ្លួន ក្នុងហេតុការណ៍លិចការណូតកាលពីម្សិលមិញឃើញហើយ

Loading

កំពង់ធំ ៖ កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២៤ វេលាម៉ោង ១៨ និង២០នាទី មានករណីលិចកាណូត ០១គ្រឿង ស្ថិតនៅចំណុចត្រពាំងរាំង តំបន់ផ្ទះជៀល ក្នុងឃុំ សាន់គ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។
ខណៈជនរងគ្រោះ ធ្វើដំណើរជាមួយឪពុក វិលត្រឡប់មកផ្ទះវិញ បន្ទាប់ចូលរួមពិធីកឋិនទាន នៅវត្តភ្នំជីមុស ខេត្តកំពង់ឆ្នាំង លុះមកដល់ទីកន្លែងកើតហេតុ ស្រាប់តែមានខ្យល់ខ្លាំង បោកបក់បណ្តាលឲ្យលិចកាណូត ០១គ្រឿង បាត់មនុស្ស ០១នាក់ ឈ្មោះ វុធ វ៉ាន់ណាល់ ភេទ ប្រុស អាយុ ១០ ឆ្នាំ រស់នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ។ភ្លាមៗនោះ បន្ទាប់ពីទទួលព័ត៌មានខាងលើ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងអធិដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដឹកនាំដោយលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុក បានចេញអន្តរាគមន៍ ដល់ទីកន្លែងកើតហេតុដើម្បីជួយស្វែងរកក្មេងប្រុស ដែលបានបាត់ខ្លួន ក្នុងហេតុការណ៍ខាងលើនេះ ។លុះដល់វេលាម៉ោង ១១និង១០នាទី ថ្ងៃទី២៣ ខែ-ឆ្នាំដដែល កម្លាំងសមត្ថកិច្ច បានរកឃើញសពក្មេងប្រុស ដែលបាត់ខ្លួនព្រមទាំងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទំនៀមទម្លាប់ ៕