រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ថ្លែងបែបនេះនៅក្នុងឱកាសដែរ លោកទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំចូលរួមកម្មវិធីវិទ្យុជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ។
ឆ្លើយសំណួរប្រជាពលរដ្ឋពីខេត្តមួយម្នាក់ មានការកើនឡើងការប្រើប្រាស់គ្រឿងញៀន គួរឲ្យព្រួយបារម្ភ និងម្នាក់ទៀតថាសមត្ថកិច្ចខ្លះ មិនហ៊ានបង្ក្រាបដោយសារឩក្រិដ្ឋជនគ្រឿងញៀន មានខ្នងបង្អែកធំ។
ជាការឆ្លើយតបនៅក្នុងការសំណួរនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ត្រឡប់មករួមគ្នារាយការណ៍តាមApp NoDrug ដើម្បីដោះស្រាយវិញគឺប្រសើរជាជាងការជជែកគ្នា ជាចចាមអារាមដែលនាំឲ្យប៉ះពាល់ ដល់អារម្មណ៍ប្រជាពលរដ្ឋដូចគ្នា។ ការចូលរួមប្រើប្រាស់App NoDrug ដើម្បីរាយការណ៍គឺមានន័យថាបងប្អូនចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាសត្រូវរួមរបស់យើង។
លោកក៏បានបញ្ជាក់ទៀតថា រាល់ការរាយការណ៍តាម App NoDrug : https://nodrugsnacd.com/download នេះគឺជាការរាយការណ៍ ដោយរក្សាការសម្ងាត់បំផុតគ្មានអ្នកដឹង គ្មានអត្តសញ្ញាណអ្នករាយការណ៍ទេគឺ ផ្ដល់តែទិន្នន័យករណី និងទីកន្លែងដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ៕