សៀមរាប ៖ ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តសៀមរាប បានចាត់ លោកឧត្តមសេនីយ៍ត្រី សឿន សេន និង លោកឧត្តមសេនីយ៍ត្រី វ៉ាន រិទ្ធ ដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរដែនដី បាននាំយកនូវថវិកាចំនួន ២៨,០០០,០០០៛ (ម្ភៃប្រាំបីលានរៀលគត់) និងគ្រឿងឧបភោគបរិភោគមួយចំនួន របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន៧គ្រួសារ ដូចខាងក្រោម៖
១.ឈ្មោះ ពន់ សាលឿត ភេទប្រុស អាយុ ៧២ឆ្នាំ អត្តលេខ RA01002108 (និវត្តជន)ដែលបានទទួលមរណភាព ដោយរោគាពាធ ។
២.ឈ្មោះ វ៉ន វឿត ភេទប្រុស អាយុ ៦៨ឆ្នាំ អត្តលេខ RA08000563 (និវត្តជន) ដែលបានទទួលមរណភាព ដោយរោគាពាធ ។
៣.ឈ្មោះ ភឹង លី ភេទប្រុស អាយុ ៦៣ឆ្នាំ អត្តលេខ HA93000859 (ពិការ)ដែលបានទទួលមរណភាព ដោយរោគាពាធ ។
៤.ឈ្មោះ ផេង សុភី ភេទប្រុស អាយុ ៦៤ឆ្នាំ អត្តលេខ HA97001930 (ពិការ)ដែលបានទទួលមរណភាព ដោយរោគាពាធ ។
៥.ឈ្មោះ ចាន់ បួន ភេទប្រុស អាយុ ៦៤ឆ្នាំ អត្តលេខ HA87001336 (ពិការ)ដែលបានទទួលមរណភាព ដោយរោគាពាធ ។
៦.ឈ្មោះ ញ៉យ តួរ ភេទប្រុស អាយុ ៥៧ឆ្នាំ អត្តលេខ RA23001415 (និវត្តជន)ដែលបានទទួលមរណភាព ដោយរោគាពាធ ។
៧.ឈ្មោះ លឹម លឿន ភេទស្រី អាយុ ៨២ឆ្នាំ អត្តលេខ RA01002055 (និវត្តជន)ដែលបានទទួលមរណភាព ដោយរោគាពាធ ។
ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនោះ លោកឧត្តមសេនីយ៍ត្រី និងក្រុមការងារ ក៏បានសំណេះសំណាលរំលែកទុក្ខ និងអាននូវលិខិតចូលរួមមរណទុក្ខរបស់គណៈកម្មាធិការ ស.អ.ក ខេត្ត ជាកិច្ចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ ៕