General Commissariat of National Police
.

សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ

Loading

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកនរិន្ទ សហការជាមួយកម្លាំងជំនាញរដ្ឋបាលជលផលព្រែកតាច្រែង និងកម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុកឯកភ្នំ បានចុះបង្រ្កាបបទល្មើសនេសាទ ០១លើក នៅចំណុចខាងជើងបឹងធំ (ក្របីស្អុយ) ភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ និងចំណុចអូរសាឃរ ភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចូលរួមកម្លាំងចម្រុះសរុបចំនួន ១៤នាក់ ។ សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០៣គ្រឿង ។

ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន ៖
-បង្គោលចំនួន ៣១០ដើម
-របាំងសាច់អួនប្រវែង ១៥៥០ម៉ែត្រ
-ឡុកចាប់ត្រីចំនួន ០៥ឡុក ។
-ប្រលែងកូនត្រីចម្រុះ ១០គីឡូក្រាម។

ចំពោះករណីខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញនិងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕