កំពង់ឆ្នាំង ៖ នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានដឹកនាំក្រុមការងារ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១៤ នៃអធិការដ្ឋាននគរបាលក្រុង ស្រុក ចំនួន៣ រួមមាន៖
១-អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង (៤ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឆ្នាំង ផ្សារឆ្នាំង ខ្សាម និងប្អេរ
២-អធិការដ្ឋាននគរបាលស្រុកកំពង់លែង (៥ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍ ច្រណូក ដារ ស្វាយរំពារ និងត្រងិល
៣-អធិការដ្ឋាននគរបាលស្រុកជលគិរី (៥ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពុងអុស ពាមឆ្កោក ជលសា កោះថ្កូវ និងព្រៃគ្រី
បានជួបសមាសភាពអ្នកពាក់ព័ន្ធសរុបចំនួន ៩៣នាក់ ស្រី១៨នាក់ (មន្ត្រីនគរបាលប៉ុស្តិ៍ៈ ៦៥នាក់ ស្រី ១៥នាក់)៕