General Commissariat of National Police
.

កិច្ច​ប្រជុំ​ប្រចាំត្រីមាស​ទី៣​ នៃផែនការ​យុទ្ធសាស្ត្រ​ស្ដីពី​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​-សង្កាត់​មានសុវត្ថិភា​ព​ នៅរដ្ឋបាលខេត្ដកំពង់ស្ពឺ​

Loading

ខេត្តកំពង់ស្ពឺ​ ៖ នាព្រឹក​ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆ​ស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ​២​០​២៤​ លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​ រួមជាមួយ​ លោកឧត្ដមសេនីយ៍​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​ សន្ដិសុខ​ ព្រហ្មទណ្ឌ​ ប្រឆាំ​ង​បទល្មើស​គ្រឿងញៀន​ ប្រឆាំ​ង​បទល្មើស​សេដ្ឋកិច្ច​ អន្ដោប្រវេសន៍​ អាវុធ​ជាតិ​ផ្ទុះ​ សេ​នាធិការ​ បានអញ្ជើ​ញចូល​រួមកិច្ចប្រជុំ​លទ្ធផល​ត្រីមា​ស​ទី​៣​ នៃ​ផែន​ការ​យុ​ទ្ធសាស្ត្រ​ស្ដីពី​ការអនុវត្ត​គោលនយោ​បាយ​«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព » របស់​ក្រសួង​មហាផ្ទៃ​ ឆ្នាំ២០២៤-​២០០៨​ នៅរដ្ឋបាលខេត្ដកំពង់ស្ពឺ​។

កិច្ច​ប្រជុំ​ក្រោមអធិបតីភាព​ឯកឧត្តម​ សំ​រិទ្ធ​ ឌី​ រដ្ឋលេ​ខា​ធិកា​រ​ ក្រសួង​មហាផ្ទៃ​ ប្រតិភូ​និងសមាសភាព​ចូលរួម​ពី​ ឯកឧត្តម​ អនុរដ្ឋលេខាធិការ​ ឯកឧត្តម​ យឹម​ សុខុម​ ប្រធាន​ ​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ស្ពឺ​ ឯក​ឧត្តម​ បណ្ឌិត​ ជាម​ ច័ន្ទ​សោភ័ណ្ឌ​ អភិបាល​ខេ​ត្ត​កំពង់ស្ពឺ​ លោកឧត្ដមសេនីយ៍​ស្នងការ​ មេបញ្ជាកា​ររង​ កង​រាជអាវុធហត្ថ​ មេ​បញ្ជាកា​ររង​ ប្រតិបត្តិការ​សឹក​រងខេត្ដ​ ព្រះរាជអាជ្ញា​រង​ ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ លោកអភិបាល​ ក្រុ​ង​ ស្រុក​ លោកអធិការ​ នគរបាល​ក្រុង​ ស្រុក​ លោកមេឃុំ​ ចៅ​សង្កាត់​ លោកនាយប៉ុស្ដិ​នគរបាល​រដ្ឋ​បាល​ ទាំង​៨៨​ (​ ក្រុង-ស្រុក​)​ ព្រម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​៕