កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៤៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋបាលខេត្ដកំពង់ស្ពឺ មានបេីកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រី នៃគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត អំពីរចនាសម្ព័ន្ធ របៀបរបបការងារ និងទម្រង់ធ្វើរបាយការណ៍ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
វគ្គបណ្ដុះបណ្ដាលនេះបានការដឹកនាំសម្របសម្រួលពីសំណាក់ លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ និងលោកជំទាវ ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្ត និងបានការអញ្ជើញចូលរួមពីគ្រប់បណ្ដាអង្គភាព ស្ថាប័នមន្ទីរជុំវិញខេត្ត កងកម្លាំងនគរបាល-អាវុធហត្ថ មន្ត្រីនគរបាលយុត្តិធម៌ ពាក់ព័ន្ធការងារប្រឆាំងការជួញដូរមនុស្ស គោលបំណង នៃវគ្គបណ្ដុះបណ្ដាល គឺដេីម្បីពង្រឹងសមត្ថភាពដល់មន្ត្រី ចំណុះគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្ត អំពីរចនាសម្ព័ន្ធ របៀបរបបការងារ និងទម្រង់ធ្វើរបាយការណ៍ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការងារជួយសង្រ្គោះជនរងគ្រោះ។ ល។